ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ |
290
តបតាមការអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ទទួលបាននូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងទទួលស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋ និងប្រោសព្រះរាជទាន នូវព្រះរាជសវនាការដ៏វិសេសវិសាល ជូនឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងគណៈប្រតិភូ ដែលប្រព្រឹត្តទៅនៅក្នុង ព្រះទីនាំង ទេវាវិនិឆ្ឋ័យ ព្រះបរមរាជវាំង។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ |
503
ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២ |
507
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បង្កើតសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ក្នុងគោលដៅធានានិរន្តរភាព នៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធទ្ធភាពព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ |
672
ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី២ ដល់ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ |
790
ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេស្តេចសព្វព្រះរាជហឫទ័យ យាងព្រះរាជដំណើរតាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ |
828
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ |
815
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ និងជ្រាលជ្រៅបំផុត ជូនឯកឧត្តម ស៊ី ជិនពីន ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី ៧២ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ |
1,560
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតែង និងផ្ទេរភារកិច្ច អភិបាលខេត្តចំនួន ៧រូប។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ |
2,311
ព្រះរាជក្រិត្យស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈឡាយព្រះហស្ថដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៧មិថុនា ឆ្នាំ២០២១ សរសេរជាអក្សរកាត់ថា “គ.ករ” ដើម្បីដឹកនាំ និងសម្របសម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ |
1,396
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានព្រះរាជអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម នៃរាជធានីភ្នំពេញ។