គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ឯកឧត្តម ប្រាក់ សុខុន អំពាវនាវឲ្យ​ប្រជាពលរដ្ឋស្រុកស្អាង បន្តអនុវត្ត​វិធានការការពារមេរោគកូវីដ១៩ឲ្យបាន​ខ្ជាប់ខ្ជួន

    ឯកឧត្តម ប្រាក់ សុខុន អំពាវនាវឲ្យ​ប្រជាពលរដ្ឋស្រុកស្អាង បន្តអនុវត្ត​វិធានការការពារមេរោគកូវីដ១៩ឲ្យបាន​ខ្ជាប់ខ្ជួន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១​ |

    កណ្ដាល​៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្អាង បានអញ្ជើញ ជួបសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនដល់គ្រួសារក្រីក្រសរុបចំនួន ៩២០ គ្រួសារ ដែល៥២០គ្រួសារ មកពីឃុំខ្ពប ឃុំសាទ ឃុំតាលន់ ឃុំត្រើយស្លា និងឃុំស្វាយប្រទាល និង៤០០គ្រួសារ មកពីឃុំកោះសាច់ទន្លា ឃុំព្រែកគយ ឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

    ប្រមុខការទូតកម្ពុជា ចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល»

    ប្រមុខការទូតកម្ពុជា ចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ តបតាមការអញ្ជើញរួមរបស់ឯកឧត្ដម​ ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកស្រី Phumzile Mlambo-Ngcuka អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (អ.ស.ប) និងជានាយកប្រតិបត្តិនៃអង្គការ UNWOMEN ឯកឧត្ដម​ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល» នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

    ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ចំនួន​ ៥៤៩គ្រួសារ​ ទទួលអំណោយ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ តាមរយៈ​ ​ឯកឧត្ដម​ ប្រាក់ សុខុន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស

    ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ចំនួន​ ៥៤៩គ្រួសារ​ ទទួលអំណោយ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ តាមរយៈ​ ​ឯកឧត្ដម​ ប្រាក់ សុខុន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០​ |

    កណ្ដាល​៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវចំនួន ៥៤៩គ្រួសារ បាន​ទទួលអំណោយ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្អាង ។