ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ២៩១នាក់ ខណៈមានអ្នកជំងឺ ២៣នាក់បានជាសះស្បើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៩១នាក់ ក្នុងនោះ ២៩០នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០១នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា និងមានអ្នកជាសះស្បើយចំនួន ២៣នាក់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៥៧៧១នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ២៤១៦នាក់ និងមានករណីស្លាប់ ៣៩នាក់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង