គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា​មាន​អ្នក​ជំងឺកូវីដ១៩​ ០២នាក់​ទៀត​បាន​ជាសះស្បើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០​ |
    ថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា​មាន​អ្នក​ជំងឺកូវីដ១៩​ ០២នាក់​ទៀត​បាន​ជាសះស្បើយ​ ថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា​មាន​អ្នក​ជំងឺកូវីដ១៩​ ០២នាក់​ទៀត​បាន​ជាសះស្បើយ​

    ភ្នំពេញ​៖ ក្រសួងសុខាភិបា​ល​ នៅព្រឹកថ្ងៃទី​២៤​ ខែធ្នូ ឆ្នាំ​២០២០​ បាន​​ចេញ​សេចក្ដីជូន​ព័ត៌មាន​​មួយ​ស្ដីពី​ស្ថានភាព​ នៃ​ជំងឺកូវីដ​១៩​ ដោយ​បាន​បញ្ជាក់​ថា​ ​មាន​ករណីជាសះស្បើយ​ចំនួន ០២នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ០១នាក់ ឯ ០១​នាក់ទៀត​ជា​អ្នក​ដំណើរ​ចូលមកកម្ពុជា​ និង​មិនមាន​ករណីឆ្លង​ថ្មីទេ សម្រាប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​។

    ១.​ ករណី​ជាសះស្បើយ​ចំនួន​ ០១​នាក់​ ជាអ្នក​ពាក់ព័ន្ធ​ព្រឹត្តការណ៍​សហគមន៍២៨វិច្ឆិកា​៖ ស្ត្រីជនជាតិ​ខ្មែរ​អាយុ ៣០​ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់​នៅសង្កាត់និរោធ​​ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុស​កូវីដ​១៩​ ចំនួន​​០២​លើក​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ រាជ​ធានីភ្នំពេញ។

    ២.​ ករណី​ជាសះស្បើយ​ចំនួន​ ០១​នាក់​ ជាអ្នក​ដំណើរ​​ចូល​មក​កម្ពុជា​៖ បុរស​ជន​ជាតិ​ខ្មែរ-អាមេរិក​ អាយុ ៥៤ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់​នៅសង្កាត់​​ផ្សារថ្មី ខណ្ឌ​ដូនពេញ​ ជាអ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ ដោយ​បាន​ទទួល​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុស​កូវីដ​១៩​ ចំនួន​ ០២លើក​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យមិត្ត​ភាព​ខ្មែរ​-សូវៀត​ រាជធានីភ្នំពេញ​។

    សូមជម្រាប​ជូន​ថា អ្នក​ជំងឺ​កូវីដ​១៩​ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍២៨​វិច្ឆិកា​ ពីថ្ងៃទី​២៨​ ខែវិច្ឆិកា​ ដល់​ថ្ងៃទី​២៣​ ខែធ្នូ ឆ្នាំ​២០២០​ សរុប​មាន​ចំនួន​ ៤១​នាក់​ ដែល​ក្នុង​ចំនួន​នេះ មាន​អ្នក​ជាសះស្បើយ​ចំនួន ៣៣នាក់ហើយ។

    សូមបញ្ជាក់​​ថា គិតត្រឹម​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​អ្នក​មានវីរុស​កូវីដ​១៩​ សរុបចំនួន ៣៦៣ នាក់​ (ករណីនាំចូល​ ៣២២, ព្រឹត្តិការណ៍សហគមន៍ ២៨​វិច្ឆិកា ៤១នាក់) ក្នុង​នោះ​អ្នក​ជាសះស្បើយ​មានចំនួន​ ៣៥១នាក់​ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ចំនួន​ ១២នាក់ និង​មិនមាន​អ្នក​ស្លាប់​ទេ​៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង