គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ ប្រកាស​រកឃើញអ្នកឆ្លង​កូវីដ​១៩ ថ្មី ៩៣៨នាក់ ខណៈមានអ្នកជាសះស្បើយ ៣៦១នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល​ ប្រកាស​រកឃើញអ្នកឆ្លង​កូវីដ​១៩ ថ្មី ៩៣៨នាក់ ខណៈមានអ្នកជាសះស្បើយ ៣៦១នាក់ ក្រសួងសុខាភិបាល​ ប្រកាស​រកឃើញអ្នកឆ្លង​កូវីដ​១៩ ថ្មី ៩៣៨នាក់ ខណៈមានអ្នកជាសះស្បើយ ៣៦១នាក់

    ភ្នំពេញ​៖ នៅថ្ងៃនេះក្រសួងសុខាភិបាលប្រកាស​​រកឃើញ​អ្នកឆ្លង​វីរុសកូវីដ​១៩ ចំនួន​ ៩៣៨នាក់​បន្ថែម​ទៀត សុទ្ធតែ​ជាអ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈ​ដែលមាន​អ្នក​ជំងឺ​ជា​សះ​ស្បើយ ៣៦១នាក់ និង​ស្លាប់ ០១នាក់​ សម្រាប់​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១​។

    យោងតាមសេចក្ដីជូនព័ត៌មានរបស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នក​ឆ្លង​វីរុសកូវីដ​១៩ថ្មី ចំនួន ​៩៣៨នាក់នោះរួមមាន​នៅ៖ ភ្នំពេញ (៦០៨នាក់), ខេត្តកណ្តាល (១៧៥នាក់), ខេត្តព្រះសីហនុ (៧៧នាក់),  ខេត្តបន្ទាយមានជ័យ (៥១នាក់) , ខេត្តកំពង់ស្ពឺ (១៤នាក់), ខេត្តតាកែវ (០៤នាក់), ខេត្តកំពង់ចាម (០៣នាក់), ខេត្តត្បូងឃ្មុំ (០២នាក់), ខេត្តពោធិ៍សាត់ (០១នាក់), ខេត្តស្វាយរៀង (០១នាក់), ខេត្តបាត់ដំបង (០១នាក់) និង ខេត្តសៀមរាប (០១នាក់)។

    គិត​ត្រឹម​ព្រឹក​ ថ្ងៃ​ទី​០៤​ ខែឧសភា ​ឆ្នាំ​២​០២១ កម្ពុជា​មាន​អ្នកឆ្លង​វីរុសកូវីដ១៩ សរុបចំនួន​ ១៦​២៩៩នាក់ អ្នកជាសះស្បើយចំនួន ៥ ៧៩១នាក់ និង​មានអ្នកស្លាប់​ចំនួន​ ១០៧នាក់​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង