គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកជំងឺ​កូវីដ​១៩ ម្នាក់ទៀត​ហើយ​បាន​ជាសះស្បើយ​ បន្ទាប់​ពី​បាន​ធ្វើតេស្ត​ ២ដង​ អវិជ្ជមានវីរុសនេះ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    អ្នកជំងឺ​កូវីដ​១៩ ម្នាក់ទៀត​ហើយ​បាន​ជាសះស្បើយ​ បន្ទាប់​ពី​បាន​ធ្វើតេស្ត​ ២ដង​ អវិជ្ជមានវីរុសនេះ​ អ្នកជំងឺ​កូវីដ​១៩ ម្នាក់ទៀត​ហើយ​បាន​ជាសះស្បើយ​ បន្ទាប់​ពី​បាន​ធ្វើតេស្ត​ ២ដង​ អវិជ្ជមានវីរុសនេះ​

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា​ មាន​អ្នកជំងឺ​កូវីដ​១៩​ ០១នាក់​ទៀត​បាន​ជាសះស្បើយ​ បន្ទាប់​ពីបាន​ធ្វើតេស្ត​ ២ដង​ អវិជ្ជមាន​វីរុស​នេះ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​។

    ករណីជាសះស្បើយ​នេះ គឺ​លើ​បុរសជនជាតិ​ឥណ្ឌា​ អាយុ ៣៣​ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ​ បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា​ ដោយឆ្លង​កាត់​ប្រទេស​អារ៉ាប់​ប៊ី​សាអូឌីត​ និង​បន្ត​ជើង​ហោះ​ហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ មក​ដល់​កម្ពុជា​ នៅថ្ងៃទី​៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវីដ​១៩​ ចំនួន​ ២​ដង​ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​។

    គិតត្រឹម​ម៉ោង​៧ព្រឹក​ថ្ងៃទី​២៤​វិច្ឆិកា​នេះ​ កម្ពុជា​មាន​អ្នកកមានវីរុស​កូវីដ​១៩​ សរុប​ចំនួន​ ៣០៦នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជាសះស្បើយ​មានចំនួន​ ២៩៦នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ១០​នាក់  និង​មិនមាន​អ្នក​ស្លាប់​ទេ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង