គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួង​សុខាភិបាល​បង្ហាញ​គោលការណ៍​យុទ្ធសាស្រ្ត​៥​ចំណុច​ (E5) ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​វីរុស​កូវីដ១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០​ |
    ក្រសួង​សុខាភិបាល​បង្ហាញ​គោលការណ៍​យុទ្ធសាស្រ្ត​៥​ចំណុច​ (E5) ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​វីរុស​កូវីដ១៩​ ក្រសួង​សុខាភិបាល​បង្ហាញ​គោលការណ៍​យុទ្ធសាស្រ្ត​៥​ចំណុច​ (E5) ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​វីរុស​កូវីដ១៩​

    ភ្នំពេញ​៖ លោក​ជំទាវ​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បាន​បញ្ជាក់​ថា​ ភាពជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់ ​ការ​ការពារ​ ការ​ចម្លង​ចូល​ក្នុង​សហគមន៍​មូលដ្ឋាន​ ដោយ​ក្រសួង​សុខាភិបាលប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​យុទ្ធសាស្រ្ត​៥​យ៉ាង​ ដែ​ល​ហៅ​ថា​ E5​  មាន​ដូច​ជា​៖

    E1៖ ការ​រុក​រក​ស្រាវ​ជ្រាវ​ឱ្យ​បាន​ទាន់​ពេល​វេលា​នូវ​អ្នក​ដែល​មាន​វិជ្ជមាន​វីរុស​កូវីដ១៩

    E2៖ ត្រូវ​បន្ត​ស្រាវជ្រាវ​អ្នក​ដែល​ជាប់​សង្ស័យ​នូវ​បណ្តាញ​នៃកា​រ​ចម្លង​បន្ត​នូវ​កូវីដ១៩​ ​ចំពោះ​ក្រុម​ណាមួយ​ឬទី​តាំង​ដែល​មាន​ការ​សង្ស័យ ​ដែល​អាច​ចម្លង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ​ទៀត ​ដោយ​ធ្វើ​ឱ្យ​បាន​លឿន​

    E3៖ នៅពេល​ដែល​យើង​រក​ឃើញ​ករណី​សង្ស័យ ​វីរុសកូវីដ១៩ ត្រូវដាក់​ពួក​គាត់​ឱ្យ​នៅដា​ច់​ដោយ​ឡែក​

    E4៖ នៅ​ពេល​ដែល​រក​ឃើញ​អ្នក​ដែល​ផ្ទុក​កូវីដ​១៩ ​ត្រូវ​បញ្ជូន​គាត់​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរបស់​រដ្ឋ​ឱ្យបាន​លឿន​ជា​ទីបំផុត​

    E5៖ ត្រូវ​អនុវត្ត​នូវ​វិធាន​ការ​ការពារ​ មុន​នឹង​មាន​ការ​ចម្លង​ទៅ​បុគ្គ​ល​ណា​មួយ​

    លោក​ជំទាវ​មានប្រសាសន៍ថា ​នេះ​គឺ​ជា​វិធាន​ការ​មួយ​ដែល​យើង​កំពុង​តែ​អនុវត្ត​ ហើយ​សូម​ឱ្យ​បង​ប្អូនប្រជាពលរដ្ឋ​ចូល​រួម​ឲ្យ​បាន​គ្រប់​ៗគ្នា​ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ចម្លង​មក​បុគ្គល ​ចម្លងម​ក​ក្នុង​គ្រួសារ ​នឹង​ចម្លងចូល​ទៅ​ក្នុងសហគមន៍ ​ដែល​នេះ​ជា​យុទ្ធ​សាស្ត្រ​ទាំង​៥​យ៉ាង​ដែល ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​របស់​យើង​កំពុងប្រកាន់​យក​ ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​និង​ទប់ស្កាត់​នៃ​ការ​ចម្លង​វីរុស​កូវីដ១៩។

    លោកជំទាវ ឱ វណ្ណឌីន ​នៅ​តែ​ទទូច​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ម៉ឹងម៉ាត់ ​គោរពទៅតាមវិធានការការពារសុវត្ថិភាពរបស់ក្រសួងសុខាភិបាលដើម្បីកុំឲ្យមានការចម្លងថ្មី ខណៈដែលរាជរដ្ឋាភិបាលពង្រឹង ការទប់ស្កាត់ទំាងការនាំចូលពីខាងក្រៅ និងទាំងការចម្លងផ្ទៃក្នុង បើទោះបីថ្ងៃពេលនេះពុំមានរកឃើញករណីថ្មីនៅប្រទេសកម្ពុជាយើង ប៉ុន្តែយើងត្រូវតែ បន្តប្រុងប្រយ័ត្នការពារខ្លួនកម្រិតខ្ពស់ ព្រោះថាហានិភ័យនៃការចម្លងមកកម្ពុជា នៅតែមានដោយសារការរាតត្បាតនៃមេរោគនេះនៅក្នុងពិភពលោក កាន់តែរាលដាលយ៉ាងរហ័ស ហើយការចល័តប្រជាជនក្នុងពិភពលោក មានការកើនឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ។

    សូមបញ្ជាក់ថា ​គិតត្រឹមថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២០​ អ្នកជំងឺកូវីដ-១៩​ សរុបទូទាំងប្រទេសចំនួន​ ២៧៤នាក់​ ត្រូវបានព្យាបាលជាសះស្បើយ​ ១០០%​ ក្នុងដំណាក់កាលទីពីរ​ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩​ ដោយការព្យាបាលជាសះស្បើយ​ ១០០%​ ដំណាក់កាលទី១​នោះ​ គឺនៅថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០២០​ ជាករណីទី១២២​ (ស្ត្រីជនជាតិខ្មែររស់នៅខេត្តបន្ទាយមានជ័យ)​ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ នៅថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០២០​ កន្លងទៅនេះ​។

     

    អត្ថបទទាក់ទង