ក្រសួងអប់រំណែនាំ ១១ចំណុច សម្រាប់ការបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំមួយ ស្ដីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន។
យោងតាមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី វិស័យអប់រំ បាន និងកំពុងដំណើរការប្រកបដោយជោគជ័យ និងប្រុងប្រយ័ត្ន ក្នុងនោះគ្រឹះស្ថានអប់រំចំណេះទូទៅសាធារណៈ និងឯកជនបាន និងកំពុងដំណើរការតាមគ្រប់រូបភាព ដូចជាការបើកសាលារៀនឡើងវិញនៅកម្រិតអប់រំចំណេះទូទៅ ការបង្រៀន និងរៀនជាបណ្ដុំ ការបង្រៀន និងរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការបន្តរៀនតាមអនឡាញនៅតាមរាជធានី-ខេត្ត។
ឈរលើមូលដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់នូវគោលការណ៍ ចំនួន ១១ចំណុច ដើម្បីដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង