គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា-អូស្ត្រាលី ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង​បន្ថែម​ទៀត​​នូវ​ទំនាក់​ទំនង​ដ៏​យូរ​លង់​ទាំង​នៅ​ក្នុង​ក្រប​ខ័ណ្ឌទ្វេភាគី និងពហុភាគី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |
    កម្ពុជា-អូស្ត្រាលី ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង​បន្ថែម​ទៀត​​នូវ​ទំនាក់​ទំនង​ដ៏​យូរ​លង់​ទាំង​នៅ​ក្នុង​ក្រប​ខ័ណ្ឌទ្វេភាគី និងពហុភាគី កម្ពុជា-អូស្ត្រាលី ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង​បន្ថែម​ទៀត​​នូវ​ទំនាក់​ទំនង​ដ៏​យូរ​លង់​ទាំង​នៅ​ក្នុង​ក្រប​ខ័ណ្ឌទ្វេភាគី និងពហុភាគី

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកជំទាវ ផេននី វង (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បាន​ជួប​ពិភាក្សា​ទ្វេភាគី ក្នុង ឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

    រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះ​វឌ្ឍនភាព នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ដ៏​យូរ​លង់ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេស នៅក្នុង​ក្រប​ខ័ណ្ឌ​ទំនាក់​ទំនង​ដៃ​គូ​សន្ទនា​អាស៊ាន-អូស្ត្រាលី ដើម្បីផលប្រយោជន៍ទៅវិញទៅមក និង សម្រាប់សន្តិភាព ស្ថិរភាព និង​វិបុល​ភាព​ក្នុងតំបន់។

    អត្ថបទទាក់ទង