ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ |
712
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ប្រទេសជាសមាជិកអាស៊ានចំនួន៩ បានសម្រេចថានឹងមិនអញ្ជើញមីយ៉ាន់ម៉ា នៅកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២២ នៅកម្ពុជាទេ លុះត្រាតែមានការវិវឌ្ឍជាវិជ្ជមានគ្រប់គ្រាន់ លើកិច្ចព្រមព្រៀងទាំង ៥ចំណុច។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ |
558
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ផេននី វង (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានជួបពិភាក្សាទ្វេភាគី ក្នុង ឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ |
594
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ បន្ទាប់ពីបានពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុនរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមាន ៖
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ |
453
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ចូសេព បូរ៉េល វុនតេលេស (Josep Borrell Fontelles) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបបានប្ដេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី នៅក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលរៀបចំដោយកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ |
598
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ណាណៃអា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានជួបពិភាក្សាការងារទ្វេភាគ្គី នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាសា៊ន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលកម្ពូជាធ្វើជាម្ចាស់ផ្ទះ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ |
530
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នឹងចុះហត្ថលេខាលើ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន០២ ដែលមានតម្លៃសរុប ៤១លានដុល្លារអាមេរិក។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ |
561
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានទទួល ជួបលោកជំទាវ Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ ពិភាក្សាការងារ នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១ |
1,259
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៤ តាមរយៈវីដេអូ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ |
1,081
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តាមរប្រព័ន្ធវីដេអូ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី០៥កក្កដានេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ |
859
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដម ដូមីនិក រ៉ាអាប់ (Dominic Raab)រដ្ឋមន្ត្រីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍ នៃចក្រភពអង់គ្លេស នៅព្រះរាជាណាចក្រកម្ពុជា។