គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ ថ្មី​ម្នាក់ លើស្ត្រីខ្មែរនៅខេត្ត​បាត់ដំបង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​ទី​០២​ ខែតុលា ឆ្នាំ២០២០ ​ក្រសួងសុខាភិបាល​ប្រកាសថា ​​បានរកឃើញ​ករណីអ្នក​ឆ្លង​​ជំងឺ​កូវីដ​១៩ ១នាក់ ​ជាស្ត្រីជនជាតិខ្មែរ​​ អាយុ៣៣ឆ្នាំ មាន​អាសយដ្ឋាន​​ស្នាក់​នៅ​ភូមិ​ក្ដុល​ ឃុំ​ក្ដុល​ដូន​ទាវ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ជាអ្នកធ្វើ​ដំណើរ​មកពីសហរដ្ឋអាមេរិក​​ ដោយ​បន្ត​ជើង​ហោះហើរ​នៅប្រទេសចិន​(តៃវ៉ាន់)​ មក​ដល់​កម្ពុជា ថ្ងៃទី​១៦​ ខែកញ្ញា ឆ្នាំ​២០២០​​​។ បន្ទាប់​មក​នៅ​ថ្ងៃទី​១៩​ ខែកញ្ញា ឆ្នាំ​២០២០ គាត់​បាន​ចាកចេញពី​ភ្នំពេញ​ទៅ​ខេត្ត​បាត់ដំបង​ ក្រោយ​លទ្ធផល​​តេស្ត​លើកទី១​របស់គាត់​អវិជ្ជមាន​វីរុស​កូវីដ​១៩​។

    គិតត្រឹមម៉ោង​០៧​និង០០​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ២០២០​ ស្ថាន​ភាព​ជំងឺ​កូវីដ​-១៩ ​នៅ​កម្ពុជា​រក​ឃើញអ្នកឆ្លងសរុប​២៧៨​នាក់ ​(ស្ត្រី៥៥​នាក់ និងបុរស២២៣​នាក់)​ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះ​ស្បើយសរុប​ទូទាំង​ប្រទេស​ មាន​ចំនួន​ ២៧៥នាក់ (ស្រី៥៤នាក់ និងបុរស២២១នាក់) និងអ្នកកំពុងសម្រាកព្យាបាល៣នាក់ (មន្ទីរ​ពេទ្យ​ចាក់អង្រែ១នាក់, ​​មន្ទីរ​ពេទ្យ​ខេត្តសៀមរាប១នាក់ និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់​ដំបង​១នាក់)​៕

    សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង