គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រេសិតពិសេសចែករំលែកបច្ចុប្បន្នភាពថ្មីៗ ស្ដីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពិសេសការងារជួយមីយ៉ាន់ម៉ាស្ដារសន្តិភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២​ |
    ប្រេសិតពិសេសចែករំលែកបច្ចុប្បន្នភាពថ្មីៗ ស្ដីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពិសេសការងារជួយមីយ៉ាន់ម៉ាស្ដារសន្តិភាព ប្រេសិតពិសេសចែករំលែកបច្ចុប្បន្នភាពថ្មីៗ ស្ដីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពិសេសការងារជួយមីយ៉ាន់ម៉ាស្ដារសន្តិភាព

    ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានធ្វើបទឧទ្ទេសនាមជូន គណៈកម្មាធិការ នយោបាយ និងសន្តិសុខនៃសហភាពអឺរ៉ុប ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) នៅក្នុងសម័យប្រជុំបិទទ្វារ ដែលដឹកនាំដោយ លោកជំទាវឯកអគ្គរដ្ឋទូត ដែលហ្វីន ផ្ចង់ (Delphine Pronk) ប្រធានគណៈកម្មាធិការនយោបាយ និងសន្តិសុខ (PSC) ដោយមានការចូលរួមពីតំណាង ឯកអគ្គរាជ/រដ្ឋទូតមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។

    នៅក្នុងសម័យប្រជុំបិទទ្វារនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានចែករំលែកបច្ចុប្បន្នភាពថ្មីៗ ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការងារទាំងឡាយរបស់ប្រេសិតពិសេស ក្នុងការជួយ មីយ៉ាន់ម៉ាស្ដារសន្តិភាព និងការវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ។ ឯកឧត្តមបានរំលឹកឡើងវិញ អំពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀង 5PC ដែលសំដៅជំរុញនូវវត្ថុបំណងធំៗ ៣ គឺ៖ (១) ការ បញ្ឈប់អំពើហិង្សា និងបទឈប់បាញ់ (២) ការផ្ដល់ជំនួយមនុស្សធម៌ជូនដល់អ្នកដែលមានតម្រូវការ បំផុត ៣) ការបង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ការចាប់ផ្តើមដំណើរការកិច្ច សន្ទនារវាងភាគីពាក់ព័ន្ធ។

    ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើ​បទ​ឧទ្ទេស​នាម​ក្នុងគណៈកម្មាធិការនយោបាយ និងសន្តិសុខ នៃសហភាពអឺរ៉ុប ស្តីពី​ការ​វិវ​ត្ត​នៅ​មីយ៉ាន់ម៉ា៖

    អត្ថបទទាក់ទង