គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្តមសេនីយ៍ឯក ម៉ៅ  សុផាន់ មានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់សម្រាប់ការពារជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ឧត្តមសេនីយ៍ឯក ម៉ៅ  សុផាន់ មានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់សម្រាប់ការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ៅ  សុផាន់ មានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់សម្រាប់ការពារជាតិ

    កំពត៖ នៅក្នុងពិធីអញ្ជើញចុះសំណេះសំណាល វាយតម្លៃ និងត្រួតពិនិត្យការហ្វឹកហ្វឺនបណ្តុះបណ្តាលបើកបរជំនាញរថក្រោះ T55 និងជំនាញរថពាសដែក BMP1 នៅសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី របស់កងពលតូចលេខ៧០ ខេត្តកំពត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានលើកឡើងថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់ការពារជាតិ។

    លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា ការងារហ្វឹកហ្វឺន បានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់សម្រាប់ការពារជាតិ តាមរយៈការផ្តល់ចំណេះដឹង និងពុទ្ធិដល់កងទ័ព ជាពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ លោកមេបញ្ជាការបានបន្ថែមថា ផែនការហ្វឹកហ្វឺន បានបន្តជំរុញអោយយោធិនមានសមត្ថភាព និងគុណភាពហ្វឹកហ្វឺន បង្កើនសមត្ថភាពដល់កងទ័ពអោយបានយល់ដឹងកាន់តែច្បាស់ និងស្ទាត់ជំនាញ ក្នុងការបញ្ជាបាញ់គ្រាប់អោយបានល្អ និងចំគោលដៅមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់សម្ភារ: គ្រឿង បំពាក់ត្រូវតាមលក្ខណៈបច្ចេកទេសឆ្លើយតបទៅនឹងតម្រូវការចាំបាច់តាមភារកិច្ចដែលបានចាត់តាំងរបស់កងយោធពលខេមរភូមិន្ទប្រកបដោយភាពទទួលខុសត្រូវជានិច្ច។

    ក្នុងនោះដែរលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាពិសេស នាំនូវពាក្យសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែគិតគូរ និងយកចិត្តទុកដល់កងកម្លាំងក៏ដូចសិក្ខាកាម និងយោធាចារ្យទាំងអស់ ដែលបាននឹងកំពុងហ្វឹកហាត់រៀនសូត្រ។ លោកមេបញ្ជាការកងពលក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ មានដូចជា៖  គ្រឿងឧបភោគបរិភោគ ព្រមទាំងភេសជ្ជៈ និងថវិកាផងដែរ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង