គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល អំពាវនាវដល់​អ្នក​ប៉ះពាល់ផ្ទាល់​ជាមួយ​ ឆែម សុនីតា និង​តាំងសេវិនអាប់​ ​ទាំងអស់​ទោះមិនមាន​រោគសញ្ញា​ ត្រូវ​មក​ធ្វើតេស្ត​រកកូវីដបន្ទាន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០​ |
    ក្រសួងសុខាភិបាល អំពាវនាវដល់​អ្នក​ប៉ះពាល់ផ្ទាល់​ជាមួយ​ ឆែម សុនីតា និង​តាំងសេវិនអាប់​ ​ទាំងអស់​ទោះមិនមាន​រោគសញ្ញា​ ត្រូវ​មក​ធ្វើតេស្ត​រកកូវីដបន្ទាន់​ ក្រសួងសុខាភិបាល អំពាវនាវដល់​អ្នក​ប៉ះពាល់ផ្ទាល់​ជាមួយ​ ឆែម សុនីតា និង​តាំងសេវិនអាប់​ ​ទាំងអស់​ទោះមិនមាន​រោគសញ្ញា​ ត្រូវ​មក​ធ្វើតេស្ត​រកកូវីដបន្ទាន់​

    ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល ​បាន​បង្ហាញ​រូប​ភាព​បុគ្គល​២​រូប ដែល​ជា​ប្រភ​ព​​នៃ​ការ​ចម្លង​មេរោគ​កូវីដ​១៩ ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ​២៨​វិច្ឆិកា​ គឺ​ស្ត្រី​ឈ្មោះ ​ឆែម សុនីតា និងបុរស​ឈ្មោះ តាំង សេវិនអាប់ ហើយ​ក្រសួង​បាន​អំពាវ​នាវ​ដល់​អ្នក​ប៉ះពាល់​ផ្ទាល់​ទាំងអស់​​ ទៅ​ធ្វើ​តេស្តរក​មេរោគ​កូវីដ​១៩ ​ជា​បន្ទាន់​ ទោះមិនមាន​រោគសញ្ញា​ក្ដី​។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានបន្ថែម របស់​ក្រសួង​សុខាភិបាល ​ស្តីពី​ការ​បន្ត​ស្រាវជ្រា​វ​រក​ប្រភព​នៃ​ការ​ចម្លង​វីរុស​កូវីដ​១៩ ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ​២៨ ​វិច្ឆិកា នៅ​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ។

    ក្រសួងសុខាភិបាល បានឲ្យដឹងយ៉ាងដូច្នេះថា៖ «ក្រោយពីក្រសួង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នាថ្ងៃទី០៣ និងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ រួចមក ក្រុមការងាររបស់ក្រសួងសុខាភិបាល បានបង្ហាញរូបថតរបស់បុគ្គល ២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិន អាប់ អាយុ ៤២ឆ្នាំ ដែលអាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១នៃការចម្លងសម្រាប់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជា ក្នុងកំឡុងខែតុលា ឆ្នាំ២០២០»។

    ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងបានអំពាវនាវដល់បុគ្គលទាំងអស់ដែលនៅតាមរាជធានី-ខេត្ត ដឹងខ្លួនថាជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ០២នាក់ខាងលើ ដោយគិតចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្តដែលលោកអ្នកស្នាក់នៅ។ បើនៅរាជធានីភ្នំពេញ សូមទៅធ្វើតេស្តយកវត្ថុសំណាក នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង