គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រកឃើញវិជ្ជមានវីរុសកូវីដ១៩ ថ្មី២នាក់ទៀត ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែធ្នូ ឆ្នាំ២០២០​ |
    រកឃើញវិជ្ជមានវីរុសកូវីដ១៩ ថ្មី២នាក់ទៀត ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រកឃើញវិជ្ជមានវីរុសកូវីដ១៩ ថ្មី២នាក់ទៀត ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

    ភ្នំពេញ​៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ​២០២០​ នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថារកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ ថ្មីចំនួន​ ០២​នាក់​បន្ថែមទៀត​ ដែលសុទ្ធជាករណីពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា​ និង​មានករណីជាសះស្បើយ ០១នាក់។

    ករណីវិជ្ជមាន​វីរុស​កូវីដ១៩​ ចំនួន​ ២ករណីនេះ កើតឡើងលើ​៖

    1. បុរជនជាតិខ្មែរ​ឈ្មោះ ស្រៀន គីមស្រ៊ុន អាយុ ២២ឆ្នាំ រស់នៅ​ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ (បានទៅហាង Zendo បឹងកេងកងកាលពីថ្ងៃទី២៧វិច្ឆិកា)
    2. ស្ត្រីជនជាតិខ្មែរ​ឈ្មោះ អៀម ធីតា អាយុ​ ៣៥ឆ្នាំ រស់នៅ​សង្កាត់​បឹងទំពន់ ខណ្ឌមាន​ជ័យ​ (បានទៅហាង Pedro ថ្ងៃទី​២៧វិច្ឆិកា​)

    ជាមួយគ្នា​នេះដែរ​ ក្រសួងសុខាភិបាលអំពាវនាវចំពោះអ្នកប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ទាំងអស់ទៅធ្វើតេស្តលើកទី២ ថ្ងៃទី០៨ធ្នូនេះ ដោយក្រសួងសុខាភិបាល​ បានរៀបចំទីតាំងនៅបរិវេណពហុកីឡដ្ឋានជាតិ និង​នៅ​តាម​មន្ទីរ​សុខាភិបាល​រាជធានីខេត្ត​(ដែល​ទទួលខុសត្រូវ​ក្នុង​ការរៀបចំ​ទីកន្លែង​នៅពេល​នោះ សម្រាប់​អ្នក​ពាក់ព័ន្ធ​នៅតាម​ខេត្ត​)។

    សូម​បញ្ជាក់​ថា​ គិត​ត្រឹម​ម៉ោង​៧​ព្រឹកថ្ងៃទី​០៧​ ខែធ្នូ ឆ្នាំ​២០២០​ កម្ពុជាមាន​អ្នកមាន​វីរុស​កូវីដ​១៩​ សរុបចំនួន​ ៣៥០នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៣០៧នាក់ អ្នក​កំពុងសម្រាកព្យាបាល​ចំនួន​ ៤៣នាក់ និង​មិន​មាន​ករណីស្លាប់​ទេ​៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង