ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់អ្នកជំងឺកូវីដ១៩ថ្មី ចំនួន ១១នាក់បន្ថែមទៀត ខណៈអ្នកឆ្លងថ្មីមានជាង ៧០០នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានដែលបានបញ្ជាក់ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មី ចំនួន ១១នាក់បន្ថែមទៀត ខណៈមានអ្នកឆ្លងថ្មី ចំនួន ៧៦៥នាក់ និងមានជាសះស្បើយ ចំនួន ៦៩៥នាក់។
ក្រសួងសុខាភិបាល បានរកឃើញករណីស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១១នាក់បន្ថែមទៀត នៅថ្ងៃទី២៨កក្កដា ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ១៣៥០នាក់។ ករណីឆ្លងជំងឺកូវីដ១៩ថ្មី នៅតែមានចំនួនច្រើននៅឡើយដែលជាក្ដីព្រួយបារម្ភខ្លាំងបំផុត ខណៈដែលវីរុសបំប្លែងថ្មី កំពុងមានការរាលដាលនៅក្នុងសហគមន៍ដែរហើយនោះ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៥ ៩១៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៨ ៣៨៦នាក់ និងស្លាប់សរុបចំនួន ១ ៣៥០នាក់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង