គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងអប់រំ បន្ត​ផ្អាក​សកម្មភាព​ផ្សេងៗរហូត​ដល់​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា​បាន​បញ្ចប់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |
    ក្រសួងអប់រំ បន្ត​ផ្អាក​សកម្មភាព​ផ្សេងៗរហូត​ដល់​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា​បាន​បញ្ចប់​ ក្រសួងអប់រំ បន្ត​ផ្អាក​សកម្មភាព​ផ្សេងៗរហូត​ដល់​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា​បាន​បញ្ចប់​

    ភ្នំពេញ​៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេច​បន្ត​ផ្អាក​សកម្មភាព​អប់រំ និងកីឡា​ ចាប់​ពីថ្ងៃជូន​ដំណឹង​ រហូត​ដល់​ព្រឹត្តិការណ៍​សហគមន៍​ ២៨​វិច្ឆិកា​ បាន​បញ្ចប់​។ នៅបើយោងតាម​សេចក្ដីជូន​ដំណឹង​ដែល​ទទួលបាន​នៅថ្ងៃទី​១០​ ខែធ្នូ ឆ្នាំ២០២០​នេះ​។

    សេចក្ដីជូន​ដំណឹង​បន្តថា​ ដើម្បីចៀស​វាង​ការឆ្លង​ជំងឺ​កូវីដ​១៩​ ចូលក្នុង​គ្រឹះស្ថាន​សិក្សា​ និង​រីករាលដាល​ក្នុង​សហគមន៍ ក្រសួង​អប់រំ យុវជន​ និង​កីឡា​ សូម​ដាក់​ចេញ​នូវវិធាន​ការ​ដូច​ខាងក្រោម​៖

    • ផ្អាក​រាល់​សកម្មភាព​ជួប​ជុំ សិក្ខា​សាលា​ និង​កិច្ច​ប្រជុំ ដែល​មាន​អ្នក​ចូលរួម​លើសពី​ ២០នាក់​
    • ផ្អាក​ដំណើរ​ការ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ និងគ្រឹះស្ថាន​សិក្សា​ឯកជន​ ជាបណ្ដោះ​អាសន្ន​ ដោ​យ​បន្ត​ការ​បង្រៀន​ និង​រៀន​តាម​អនឡាញ
    • ផ្អាក​រាល់​ការហាត់​ប្រាណ និង​លេងកីឡា​ ដែលមាន​លក្ខណៈ​ប្រមូល​ផ្ដុំ​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង