ព្រឹកនេះ ក្រសួងសុខាភិបាល ប្រកាសមានជាសះស្បើយ ០១ករណីទៀត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថាមានករណីជាសះស្បើយចំនួន ០១នាក់ទៀត និងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេសម្រាប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៦៤នាក់ ក្នុងនោះជាសះស្បើយចំនួន ៣៦១នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៣នាក់ និងមិនមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង