ពលករខ្មែរមកពីថៃម្នាក់ទៀត រកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ខណៈមានអ្នកជាសះស្បើយចំនួន ០៣នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានចេញសេចក្ដីជូនព័ត៌មានមួយដោយបញ្ជាក់ថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ០១នាក់ និងមានអ្នកជាសះស្បើយចំនួន ០៣នាក់។
គិតត្រឹមព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៩២នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៧៤នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១៨នាក់ និងមិនមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង