គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២៩នាក់ ខណៈមានអ្នកជាសះស្បើយ៣៤នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២៩នាក់ ខណៈមានអ្នកជាសះស្បើយ៣៤នាក់ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២៩នាក់ ខណៈមានអ្នកជាសះស្បើយ៣៤នាក់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ២៩នាក់ ក្នុងនោះ២៧នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០២នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា និងមាន​អ្នកជាសះស្បើយ​ចំនួន ៣៤នាក់ សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២១​ ។

    គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ១៨១៧នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ១០៣៣នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ៧៧៧នាក់ និង​មាន​ករណីស្លាប់ ០៥នាក់​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង