គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រធាន គ.ជ.ប ៖ មន្ត្រីបោះឆ្នោតនៅមូលដ្ឋាន  ត្រូវមានគណនេយ្យភាពចំពោះ គ.ជ.ប ហើយ គ.ជ.ប ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០​ |
    ប្រធាន គ.ជ.ប ៖ មន្ត្រីបោះឆ្នោតនៅមូលដ្ឋាន  ត្រូវមានគណនេយ្យភាពចំពោះ គ.ជ.ប ហើយ គ.ជ.ប ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភា ប្រធាន គ.ជ.ប ៖ មន្ត្រីបោះឆ្នោតនៅមូលដ្ឋាន  ត្រូវមានគណនេយ្យភាពចំពោះ គ.ជ.ប ហើយ គ.ជ.ប ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភា

    យោងតាម​សេចក្ដីប្រកាសព័ត៌មានបាន​​ឲ្យដឹង​ថា​ ឯកឧត្ដម​ ស៊ិក​ ប៊ុន​ហុក​ ​គណៈ​កម្មាធិការជាតិរៀប​ចំការបោះឆ្នោត​ (គ.ជ.ប) បាន​មានប្រសាសន៍​ថា​ មន្ត្រីបោះឆ្នោតនៅមូលដ្ឋាន  ត្រូវមានគណនេយ្យភាពចំពោះ គ.ជ.ប ហើយ គ.ជ.ប ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភា។ ការលើកឡើង​បែបនេះ  បន្ទាប់​ពី​ឯកឧត្ដមបាន​អញ្ជើញ​​ជួប​សំណេះសំណាល​ជា​មួយ​មន្ត្រី​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត (ល.ខ.ប) ខេត្ត​ព្រះសីហនុ កាលពីរសៀល​ថ្ងៃទី​៥កញ្ញាម្សិលមិញ។

    ប្រធាន គ.ជ.ប បានរំលេចមាត្រា ២១ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចែងថា “ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត   ត្រូវមានគណនេយ្យភាពចំពោះមុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិសម្រេចបណ្ដេញប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតណាមួយ  ក្នុងករណីបានប្រព្រឹត្តផ្ទុយពីច្បាប់បោះឆ្នោតជាធរមាន បទបញ្ជាផ្ទៃក្នុង បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ឬក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត”។ ប្រធានគ.ជ.ប បាមបន្ថែមថា “ព្រមជាមួយគ្នា នេះ គ.ជ.ប ក៏ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភាផងដែរ”៕

    សូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម​៖

     

     

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង