គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ៩១នាក់​ ខណៈមានអ្នកជាសះស្បើយចំនួន​ ៣០នាក់​

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១​ |
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី  ៩១នាក់​ ខណៈមានអ្នកជាសះស្បើយចំនួន​ ៣០នាក់​ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ៩១នាក់​ ខណៈមានអ្នកជាសះស្បើយចំនួន​ ៣០នាក់​

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ៩១នាក់ ក្នុង​នោះ ៩០នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០១នាក់ទៀត ជាអ្នកដំណើរចូលមកកម្ពុជា និងមាន​អ្នកជាសះស្បើយ​ចំនួន ៣០នាក់ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ​២០២១​ ។

គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ២៩១៥នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ១៨២៤នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ១០៦៤នាក់ និង​មាន​ករណីស្លាប់ ២២នាក់​៕

 

ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង