គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    បណ្ដាសមាជិកមហាសន្និបាត​អន្តរសភា​អាស៊ាន​(AIPA) សម្ដែង​ការគាំទ្រ​ចំពោះការទូតសភា និង​កិច្ច​សហប្រតិបត្តិការ​ ក្នុងបរិបទការរីករាលដាល​​ជំងឺកូវីដ​១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០​ |
    បណ្ដាសមាជិកមហាសន្និបាត​អន្តរសភា​អាស៊ាន​(AIPA) សម្ដែង​ការគាំទ្រ​ចំពោះការទូតសភា និង​កិច្ច​សហប្រតិបត្តិការ​ ក្នុងបរិបទការរីករាលដាល​​ជំងឺកូវីដ​១៩ បណ្ដាសមាជិកមហាសន្និបាត​អន្តរសភា​អាស៊ាន​(AIPA) សម្ដែង​ការគាំទ្រ​ចំពោះការទូតសភា និង​កិច្ច​សហប្រតិបត្តិការ​ ក្នុងបរិបទការរីករាលដាល​​ជំងឺកូវីដ​១៩

    កាល​ពី​ថ្ងៃ​ទី៨​ ខែកញ្ញា ឆ្នាំ២០២០​ ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​១ នៃមហា​សន្និបាត​អន្តរ​សភា​អាស៊ា​នលើក​ទី៤១​ (AIPA 41) បណ្តាប្រធាន​នីតិ​ប្បញ្ញត្តិ​នៃសមាជិក​មហាសន្និបាត​អន្តរសភា​អាស៊ាន ​(AIPA)​ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​ទូត​សភា​ និង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ខ្លាំង ​ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-​១៩ ។

    ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ឡើង​ដោយ​ប្រទេស​វៀតណាម​ ដែល​ត្រូវ​បាន​ចូលរួ​ម​ដោយ​ថ្នាក់​ដឹក​នាំ​នៃ​សមាជិក​សភា ​AIPA​ ចំនួន ​១០ ​មេដឹក​នាំ​សភា​នៃ​ក្រុម​ប្រទេស​សង្កេតការណ៍​នៃ ​AIPA អគ្គ​លេខា​ធិការ ​និង​លេខាធិការដ្ឋាន ​AIPA​ អគ្គ​លេខា​ធិការ​នៃ​សហភាព​អន្តរសភា អ​គ្គលេខាធិ​ការ​អាស៊ាន​ និង​រួម​ជា​មួយ​អ្នក​តំណាង​អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​ និង​បណ្តា​សភា​ដែល​ជា​ភ្ញៀវ​នៃ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ​។

    ប្រធាន​ក្រុម​ប្រឹក្សា​នីតិបញ្ញត្តិ​នៃ​ប្រទេស​ប្រ៊ុយណេ ​លោក ​Pehin Abdul Rahman Taib បាន​និយាយ​ថា ​ប្រធាន​បទ​នៃ​មហា​សន្និបាត​ AIPA 41​ នៅ​ឆ្នាំនេះ ​គឺ ​«ការទូត​សភា​ដើម្បី​សហគមន៍​អាស៊ាន​ដែល​មាន​ភាព​ស្អិត​រមួត ​នឹង​ឆ្លើយតប​» ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​នៅ​ពេល​ដែល​តំបន់​នេះ​ប្រឈម​ និងបញ្ហា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​និ​ង​បទ​ដ្ឋាន​ថ្មី​។

    លោក​បាន​កត់​សម្គាល់​ថា ​ប្រធាន​បទ​នេះ​សង្កត់​ធ្ងន់​បន្ថែម​ទៀត​អំពី​តួនាទី​របស់​រដ្ឋសភា​ជាតិ​អាស៊ាន ​ដែល​ជាសំឡេង​របស់​ប្រជាជន ​និង​ភាព​ចាំបាច់​ដើម្បី​ជំហរ​សាមគ្គីភាព​ នឹង​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​ទៅ​និង​បញ្ហា​បន្ទាន់​ស្រប​តាម​ច្បាប់​អន្តរជាតិ​។

    ប្រធាន​សភាឥ​ណ្ឌូ​ណេស៊ី ​លោក​ស្រី ​Puan Maharani បាន​លើក​ឡើង​ថា ​ប្រធាន​បទ​នៃ​មហាសន្និបាត​ឆ្នាំ​នេះប​ង្ហាញ​អំពី​តួនាទី​កាន់​តែសំ​ខា​ន់​របស់​សភា​ ជាពិសេស​នៅក្នុ​ងពេល​ដែល​មាន​ការ​រីករាល​ដាល​នៃ​ជំងឺ​រាត​ត្បាត​កូវីដ​-១៩​ ដែល​កំពុង​មាន​ផល​ប៉ះពាល់​ដល់​ជីវិត​មនុស្សជា​ច្រើន ​នឹង​បាន​កំណត់​នូវ​សកម្មភាព​សេដ្ឋកិច្ច​ដែល​បណ្តាល​ឱ្យ​តំប​ន់ស្ថិតក្នុង​ស្ថាន​ភាព​ធ្លាក់​ចុះ​៕

    ប្រភព៖ khmerpost

    ពាក្យគន្លឹះទាក់ទង