ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០ |
581
កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ (AIPA 41) បណ្តាប្រធាននីតិប្បញ្ញត្តិនៃសមាជិកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) បានសម្តែងការគាំទ្រចំពោះការទូតសភា និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០ |
864
ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា នៃមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤១ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ បានលើកយកសេចក្ដីព្រាងសេចក្ដីសម្រេច ដែលមានប្រធានបទ ស្ដីពីតួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួត អាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ មកធ្វើការពិភាក្សាគ្នា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០ |
942
ភ្នំពេញ៖ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ (Video Conference) ដែលផ្សាយចេញពីទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។