គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិកលើកទី១ ស្អែកនេះ តាមប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០​ |
    រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិកលើកទី១ ស្អែកនេះ តាមប្រព័ន្ធវីដេអូ រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិកលើកទី១ ស្អែកនេះ តាមប្រព័ន្ធវីដេអូ

    តបតាម​ការអញ្ជើញ​របស់​ឯកឧត្តម ផាម​ ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិកលើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

    យោងតាមសេចក្ដីប្រកាសព័ត៌មាន​បាន​ឲ្យដឹងថា កិច្ច​ប្រជុំនេះ នឹងដឹកនាំ​ដោយ​សហប្រធាន​ ឯកឧត្ដម​ ផាម​ ប៊ិញមិញ​ និង​ឯកឧត្ដម​ ម៉ៃ​ឃើល​ ប៉ុម​ភីអូ រដ្ឋ​មន្ត្រីការបរទេស​សហរដ្ឋអាមេរិក​។

    គួរកត់សម្គាល់ថា​ ភាពជាដៃ​គូមេគង្គ-សហរដ្ឋអាមេរិក​ ត្រូវ​បាន​លើកកម្ពស់​កម្រិត​ពិភាក្សា​ពីគំនិត​ផ្ដួច​ផ្ដើម​មេគង្គ​ក្រោម​(LMI) ។ កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការ​បរទេស​មេគង្គ-សហរដ្ឋអាមេរិក​លើកទី១ នឹង​ផ្ដល់​កាលានុវត្ត​ភាព​ដល់​បណ្ដា​ប្រទេស​មេគង្គ​ និង​សហរដ្ឋអាមេរិក​ ពិនិត្យ​មើលឡើង​វិញ​នូវ​សមិទ្ធផល​ដែល​សម្រេចបាន​នាពេលកន្លងមក​ ព្រមទាំង​កំណត់ទិសដៅ​អនាគត​នៃ​ភាព​ជាដៃគូនេះ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង