ឯកឧត្ដម ម៉ម ប៊ុនហេង ជម្រាបជូនអភិបាលរាជធានី-ខេត្តទាំង២៥ អនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពគ្រប់ទីតាំង ដល់ពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានចេញលិខិតមួយជម្រាបជូនដល់អភិបាលរាជធានី-ខេត្តទាំង២៥ អនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្ដូរឥរិយាបថ ដើម្បីរៀនរស់នៅជាបណ្ដើរៗ ជាមួយនឹងវីរុសកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឲ្យបានត្រឹមត្រូវ។
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង