គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ ម៉ម ប៊ុនហេង​ អញ្ជើញ​បើក​វេទិកាអាស៊ី-អឺរ៉ុប​ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ​ និងអន់គុណភាព ​តាមប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០​ |
    ឯកឧត្ដម​ ម៉ម ប៊ុនហេង​ អញ្ជើញ​បើក​វេទិកាអាស៊ី-អឺរ៉ុប​ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ​ និងអន់គុណភាព ​តាមប្រព័ន្ធវីដេអូ ឯកឧត្ដម​ ម៉ម ប៊ុនហេង​ អញ្ជើញ​បើក​វេទិកាអាស៊ី-អឺរ៉ុប​ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ​ និងអន់គុណភាព ​តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ វេទិកាអាស៊ី-អឺរ៉ុប​ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ​ និងអន់គុណភាព​តាមប្រព័ន្ធវីដេអូ ត្រូវ​បាន​បើក​ឲ្យដំណើរការជាផ្លូវការហើយ​ ក្រោមអធិបតីភាពឯកឧត្ដមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ នារសៀលថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​ដោយ​មាន​​ការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ​ Eva Nguyen Binh ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​​បារាំង​​ប្រចាំនៅកម្ពុជា​ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​នៅ​កម្ពុជា​​ លោក​ជំទាវ​វេជ្ជ​បណ្ឌិត​ លី​ អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា​ លោកជំទាវ​ Stephanie Seydoux ឯកអគ្គរដ្ឋទូតបារាំងសម្រាប់សុខភាពសាកល​ ឯកឧត្តម​នាយក​ប្រតិបត្តិមូល​និធិ​អាស៊ី-អឺរ៉ុប​ និងលោក​ George Cunningham មន្ត្រីជាន់ខ្ពស់សហគមន៌អឺរ៉ុប​ ព្រមទាំង​សមាជិក​បណ្តាប្រទេស​អាស៊ី-អីរ៉ុប​ ដៃគូអភិវឌ្ឍន៌​ អង្គការក្រៅរដ្ឋាភិបាល​ វិទ្យាស្ថានបណ្តុះបណ្តាល​ និងវិស័យ​ឯកជន​​ សរុបប្រមាណជាជិត២០០នាក់​ ដែលបានចូលរួម។

    នៅក្នុង​ឱកា​សដ៏វិសេសវិសាលនេះ​ ឯកឧត្ដម​សាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានថ្លែង​សន្ទរកថា​បើក​ ដែលមានខ្លឹមសារដូចមានក្នុងសេចក្តីជូនព័ត៌មានខាងក្រោម ៖

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង