គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ អនុញ្ញាត​ឲ្យមន្ទីរពេទ្យ​ឯកជន​​ស្របច្បាប់​នៅភ្នំពេញ​ទទួលពិនិត្យ​ ព្យាបាល​អ្នកជំងឺកូវីដ១៩ តែត្រូវសុំ​មក​ក្រសួង​សិន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល​ អនុញ្ញាត​ឲ្យមន្ទីរពេទ្យ​ឯកជន​​ស្របច្បាប់​នៅភ្នំពេញ​ទទួលពិនិត្យ​ ព្យាបាល​អ្នកជំងឺកូវីដ១៩ តែត្រូវសុំ​មក​ក្រសួង​សិន​ ក្រសួងសុខាភិបាល​ អនុញ្ញាត​ឲ្យមន្ទីរពេទ្យ​ឯកជន​​ស្របច្បាប់​នៅភ្នំពេញ​ទទួលពិនិត្យ​ ព្យាបាល​អ្នកជំងឺកូវីដ១៩ តែត្រូវសុំ​មក​ក្រសួង​សិន​

    ភ្នំពេញ​៖ នៅថ្ងៃទី​២៥​ ខែមេសា​ ឆ្នាំ​២០២១​ នេះ ឯកឧត្ដម​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​ចេញ​នូវ​សេចក្ដី​ជូន​ព័ត៌មាន​មួយ​ស្ដីពី​ការអនុញ្ញាត​ឲ្យ​ម្ចាស់​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់​ក្នុង​រាជធានីភ្នំពេញ​ទាំង​អស់​អាច​ទទួល​ពិនិត្យ​ ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវវីដ​១៩​។

    ដើម្បី​ជួយសម្រាលបន្ទុក​​របស់​មន្ទីរ​ពេទ្យ​រដ្ឋ​ ក្រសួង​សុខាភិបាល​​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ម្ចាស់​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់​ក្នុង​រាជធានីភ្នំពេញ​ទាំង​អស់​អាច​ទទួល​ពិនិត្យ​ ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវវីដ​១៩ ដោយ​ត្រូវ​ស្នើ​សុំការ​អនុញ្ញាត​ច្បាប់​មក​ក្រសួង​ តាមរយៈ​នាយកដ្ឋាន​មន្ទីរពេទ្យ​ ដែលមាន​លេខទូរស័ព្ទ និង​តេឡេក្រាម​លេខ ០១២ ៩១២ ១២២, ០១២ ៨៩១ ៥២៧ និង​លេខ​ ០១២​ ៦៩១ ១១២ និង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដូចខាងក្រោម​៖

    • មានទីតាំង​មូលដ្ឋាន​​សុខាភិបាល​ឯកជន​សមស្រប​
    • មានផ្លូវ​ និង​ចំណត​រថយន្ត​សមស្រប​
    • មានរថយន្ត​គិលានសង្គ្រោះ ដែលមាន​បំពាក់​សម្ភារៈ​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​
    • មានបន្ទប់​សមស្រប​ដាក់​អ្នក​ជំងឺ​ព្យាបាល​ ដោយរក្សា​សុវត្ថិភាព​គ្រប់គ្រាន់​
    • មានបន្ទប់​សង្គ្រោះបន្ទាន់​ មាន​បំពាក់​សម្ភារៈ​ បរិក្ខា​រពេទ្យ​សមស្រប​
    • មាន​គ្រូពេទ្យ​ និង​បុគ្គលិក​ គ្រប់គ្រាន់​បាន​បណ្ដុះបណ្ដាល​ត្រឹម​ត្រូវ​
    • មានបន្ទប់​ពិសោធន៍​វេជ្ជសាស្ត្រ​ទូទៅ មាន​ឧបករណ៍​ សម្ភារៈ​សមស្រប​
    • មាន​ឧបករណ៍​ សម្ភារៈ​ បរិក្ខារ​ រូបភាព​វេជ្ជសាស្ត្រ​សមស្រប​
    • មានប្រព័ន្ធ​គ្រប់គ្រង​ការបង្ការ​ និង​ត្រួត​ពិនិត្យ​ការចម្លង​រោគ​ អនុវត្ត​តាម​គោលការណែនាំ​របស់ក្រសួង​សុខាភិបាល​
    • មាន​ប្រព័ន្ធ​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​
    • ផ្ដល់​របាយការ​ណ៍​ទៀងទាត់​ និង​ទាន់ពេលវេលា​មក​ក្រសួងសុខាភិបាល​។

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង