ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ |
988
ភ្នំពេញ៖ ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងប្រកាសពីការ ប្រឡងជ្រើសរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារចំនួន ៣៣២៤នាក់ ដើម្បីដាក់ឲ្យទៅបម្រើការងារនៅតាមបណ្តាអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ |
1,000
ភ្នំពេញ ៖ កម្ពុជា ទទួលជំនួយទូបង្កកត្រជាក់ខ្លាំង ចំនួន៣៣គ្រឿង ទូទឹកកករក្សាវ៉ាក់សាំងចំនួន ១០០គ្រឿង និងបរិក្ខារប្រព័ន្ធត្រជាក់មួយចំនួនទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្ត្រាលី ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ |
1,547
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានចេញលិខិតមួយជម្រាបជូនដល់អភិបាលរាជធានី-ខេត្តទាំង២៥ អនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ១៩
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ |
1,018
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញនូវសេចក្ដីជូនព័ត៌មានមួយស្ដីពីការអនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវវីដ១៩។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ |
1,634
ភ្នំពេញ៖ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះការកោតសរសើររបស់លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គារសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចម៉ានីលឡា ហ្វីលីពីន លើការដឹកនាំដ៏ម៉ឺងម៉ាត់ និងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងព្រឹត្តិការណ៍ ៣វិច្ឆិកា នៅព្រះរាជាណាចក្រកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ |
2,221
ភ្នំពេញ៖ វេទិកាអាស៊ី-អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពតាមប្រព័ន្ធវីដេអូ ត្រូវបានបើកឲ្យដំណើរការជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាលដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកជំទាវ Stephanie Seydoux ឯកអគ្គរដ្ឋទូតបារាំងសម្រាប់សុខភាពសាកល ឯកឧត្តមនាយកប្រតិបត្តិមូលនិធិអាស៊ី-អឺរ៉ុប និងលោក George Cunningham មន្ត្រីជាន់ខ្ពស់សហគមន៌អឺរ៉ុប ព្រមទាំងសមាជិកបណ្តាប្រទេសអាស៊ី-អីរ៉ុប ដៃគូអភិវឌ្ឍន៌ អង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថានបណ្តុះបណ្តាល និងវិស័យឯកជន សរុបប្រមាណជាជិត២០០នាក់ ដែលបានចូលរួម។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងសន្ទរកថាបើក ដែលមានខ្លឹមសារដូចមានក្នុងសេចក្តីជូនព័ត៌មានខាងក្រោម ៖
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ |
1,191
កំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានចុះមកពិនិត្យអគារដែលត្រូវបានកែសម្រួលសម្រាប់ធ្វើកន្លែងចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រមទាំងជួបសំណេះសំណាល ជាមួយសិក្ខាកាមដែលកំពុងហ្វឹកហ្វឺននៅវិទ្យាស្ថាននេះផងដែរ៕