គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កាកបាទក្រហមកម្ពុជា ប្រគល់ម៉ាស់ និងសម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ១៩ ជូនសាខាកាកបាទក្រហមរាជធានី-ខេត្ត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១​ |
    កាកបាទក្រហមកម្ពុជា ប្រគល់ម៉ាស់ និងសម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ១៩ ជូនសាខាកាកបាទក្រហមរាជធានី-ខេត្ត កាកបាទក្រហមកម្ពុជា ប្រគល់ម៉ាស់ និងសម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ១៩ ជូនសាខាកាកបាទក្រហមរាជធានី-ខេត្ត

    ភ្នំពេញ​៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាន​ប្រគល់​ម៉ាស់ រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩ ពីវិជ្ជាសង្គ្រោះបឋម និង​ពីការ​ត្រៀម​បង្ការ​គ្រោះមហន្តរាយ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានី-ខេត្ត ទាំង២៥ ដើម្បី​ចូលរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

    ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំ​ប្រសាសន៍​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោត​សរសើរ​ចំពោះសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្ត ដែលបាន និង​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាការផ្តល់​អំណោយ​មនុស្សធម៌​ដូចភ្លៀង​រលឹមជួយសម្រាលការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋ​រង​គ្រោះដោយ​គ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់។ល។

    ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានបង្ហាញជូនសាខាទាំងអស់​ពី​អត្ថន័យ​ខ្លឹមសារ​នៃ​សម្ភារ​អប់រំ​ផ្សព្វផ្សាយទាំងអស់ ដែលសាខានីមួយៗត្រូវយកទៅប្រើប្រាស់សំដៅឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេស​ចូលរួម​ក្នុង​យុទ្ធនាការជាតិក្រោម​ប្រធាន​បទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុស​កូវីដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេស​ចូលរួម​បញ្ជៀស​នូវ​ការ​រាត​ត្បាត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) នេះ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង