គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គការផ្ទះបាយកុមារទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១​ |
    អង្គការផ្ទះបាយកុមារទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា អង្គការផ្ទះបាយកុមារទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានផ្តល់ថវិកា១០លានរៀល ម៉ាស៥កេស និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ក្នុងឱកាសនោះបន្ទាប់ពីបានទស្សនាកិច្ចនៅបរិវេណអង្គការផ្ទះបាយកុមារ ជាមួយនិងមានការណែនាំ ពីរបៀបរបប នៃការរបស់នៅ ការងារ ការបែងចែកអាហារជូនដល់កុមារ និងគម្រោងផែនការថ្មី ដើម្បីជួយកុមារតាមទីសាធារណៈ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរទី១កាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍ សួរសុខទុក្ខ ការនឹករលឹក និងក្តីអាណិតស្រលាញ់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះកុមារទាំងអស់។ ជាពិសេសបន្ដជំរុញលើកទឹកចិត្ដដល់កុមារ នៅក្នុងអង្ករការនេះត្រូវខិតខំរៀនសូត្រ និងថែរក្សាសុភាពអោយឱ្យបានល្អ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការផ្ទះបាយកុមារ ដែលបានជួយជាស្បៀងអាហាររាល់ថ្ងៃ ដល់កុមារដែលមានជីវភាពខ្វះខាត។

    ខណៈនោះដែរលោកជំទាវមានក្តីរំភើបរីករាយ នៅពេលដែលបានស្តាប់ប្រវត្តិកុមារីកំព្រាគ្មានទីពឹង ដែលបានក្លាយជាយុវនារី បានរៀនសូត្រនិងបានទៅសិក្សានៅក្រៅប្រទេសថែមទៀត ព្រមទាំងកុមារផ្សេងៗទៀត។ លោកជំទាវសូមអរគុណជាអនេក ចំពោះ លោក ង៉ូវ ឈីវ ប្រធានអង្គការ ដែលបានជួយជ្រោមជ្រែង និងបណ្តុះបណ្តាលកុមារតាមសាធារណៈ ដែលមានមានចំនួន៨តំបន់ក្នុងរាជធានីភ្នំពេញ និង៣តំបន់ទៀតក្នុងខេត្តកំពង់ស្ពឺ អោយមានអាហារហូបចុកគ្រប់គ្រាន់ និងបានសិក្សារៀនសូត្រដូចកុមារទូទៅ។

    លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់នូវថវិកា និងគ្រឿងឧបភោគបរិភោគទាំងនេះ ដល់អង្កការផ្ទះបាយកុមារ។ លោកបន្ថែមទៀតថា បច្ចុប្បន្នអង្គការផ្ទះបាយកុមារ បានប្តូរពីការចំអិនអាហារឲ្យកុមារញាំនៅផ្ទះបាយកុមារ ទៅជាយកស្បៀងអាហារទាំងនោះ ទៅចែកជូនកុមារដល់លំនៅដ្ឋានកុមារវិញម្តង ក្នុងន័យដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

    សូមជម្រាបថាអំណោយដែលផ្តល់ជូននាពេលនេះទាំងអស់រួមមាន៖ អង្ករ៣តោន, មី២០០កេស, ត្រីខ១៥កេស ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ២០យួរ អំបិល១០០គីឡូក្រាម ប្រេងឆា៣កេស ទឹកបរិសុទ្ធ២០កេស ភេសជ្ជៈ ១០០កេស ម៉ាស់ចំនួន៥កេស និងថវិកា ១០.០០០.០០០រៀល៕

     

    អត្ថបទទាក់ទង