រយៈពេល ១៩ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង ២២ម៉ឺននាក់
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានប្រកាសពីលទ្ធផលបណ្ដោះអាសន្ន រយៈពេល ១៩ថ្ងៃ ក្នុងនោះមានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីសរុបចំនួន ២២០ ៣២៦នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា សរុបរយៈ ១៩ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួលបានដូចខាងក្រោម៖
-ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ២២០.៣២៦នាក់
-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ១១០.៤៩២នាក់
-អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៦៥.២៩៨នាក់
-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុឃុំ សង្កាត់ថ្មី សរុប មានចំនួន ៦៥.៧៣៣នាក់
សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង