គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ការពិនិត្យ​បញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ នឹងត្រូវ​ចាប់ផ្ដើម​ធ្វើនៅគ្រប់ឃុំ​ សង្កាត់​ទូទាំងប្រទេស​នៅ​ដើម​ខែក្រោយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០​ |
    ការពិនិត្យ​បញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ នឹងត្រូវ​ចាប់ផ្ដើម​ធ្វើនៅគ្រប់ឃុំ​ សង្កាត់​ទូទាំងប្រទេស​នៅ​ដើម​ខែក្រោយ​ ការពិនិត្យ​បញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ នឹងត្រូវ​ចាប់ផ្ដើម​ធ្វើនៅគ្រប់ឃុំ​ សង្កាត់​ទូទាំងប្រទេស​នៅ​ដើម​ខែក្រោយ​

    ភ្នំពេញ៖ យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ បាន​ឲ្យដឹងថា​ ការពិនិត្យ​បញ្ជីឈ្មោះ​ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ត្រូវ​ចាប់​ផ្ដើម​ធ្វើនៅ​គ្រប់​ឃុំ សង្កាត់​ទូទាំងប្រទេស​ក្នុងថ្ងៃតែ​មួយ​ គឺថ្ងៃទី​១ ខែតុលា​ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩ ខែតុលា​ ឆ្នាំ​២០២០។

    អ្នកនាំពាក្យ​ គ.ជ.ប ឲ្យដឹងថា​ អនុវត្ត​តាមប្រតិទិន​នៃការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ បញ្ជីឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ និងបញ្ជី​បោះឆ្នោត​ចុង​ក្រោយ​ ឆ្នាំ​២០១៩ ត្រូវ​បិទ​ផ្សាយ​តាម​បណ្ដា​ឃុំ​ សង្កាត់​ទូទាំង​ប្រទេស​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០។

    អ្នក​នាំពាក្យបន្ត​ថា គោលបំណង​នៃ​ការ​បិទផ្សាយ​បញ្ជី​បោះឆ្នោត​ចុង​ក្រោយ​ ឆ្នាំ​២០១៩​ គឺដើម្បី​ឲ្យ​អ្នក​ដែល​បានចុះ​ឈ្មោះ​រួចហើយ​ មក​ពិនិត្យ​ និងផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​ខ្លួន​​ ។​ ប្រសិន​បើទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ មិនត្រឹម​ត្រូវ​តាមទិន្នន័យ​ក្នុងអត្ត​សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​នោះទេ​ អ្នក​បោះឆ្នោត​អាចស្នើ​សុំកែតម្រូវ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ ក្នុងអំឡុង​ពេល​នៃ​ការចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​-សង្កាត់​។ បញ្ជី​បោះឆ្នោត​ចុងក្រោយ​ក្រៅ​ពី​បិទ​ផ្សាយ​នៅ​តាម​សាលា​ឃុំ សង្កាត់​ នៅតាម​ទីប្រជុំ​ជន​ក្នុង​ឃុំ សង្កាត់​ក៏​មាន​បង្ហោះ​នៅលើ​គេហទំព័រ គជប voterlist.nec.gov.kh និង​កម្មវិធី​ទូរស័ព្ទដៃ App Voterlist KH ផងដែរ​។

    សូម​បញ្ជាក់ថា​ ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ​២០១៩ មានចំនួន​ ៨៦២៩៣៥៧នាក់ ដោយ​ឡែក​សម្រាប់​ឆ្នាំ​២០២០នេះ យោងតាម​ស្ថិតិ​ប្រជាពលរដ្ឋ​ និង​ចំនូន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន​ គ.ជ.ប មាន​ផែន​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ចំនួន​ ៣០០៣៩០នាក់​ និង​លុប​ឈ្មោះ​ចេញ​ពីបញ្ជី​បោះឆ្នោត​ចំនួន​ ១២៣២៥១​នាក់​ រីឯ​ការិយាល័យ​បោះឆ្នោត​វិញ​មាន​ចំនួន​ ២៣៤១៨ការិយាល័យ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង