គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លទ្ធផលបណ្ដោះអាសន្នថ្ងៃទី​៣ នៃ​​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះឈ្មោះបោះ​ឆ្នោត ​ឆ្នាំ​២០២០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០​ |
    លទ្ធផលបណ្ដោះអាសន្នថ្ងៃទី​៣ នៃ​​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះឈ្មោះបោះ​ឆ្នោត ​ឆ្នាំ​២០២០ លទ្ធផលបណ្ដោះអាសន្នថ្ងៃទី​៣ នៃ​​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះឈ្មោះបោះ​ឆ្នោត ​ឆ្នាំ​២០២០

    ភ្នំពេញ​៖ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​(គ.ជ.ប) នៅ​ថ្ងៃ​ទី​០៤ ​ខែ​តុលា ​ឆ្នាំ​២០២០​នេះ ​បានចេញសេចក្តី​ប្រកាស​ព័ត៌មាន ​ស្តីពី​លទ្ធផល​បណ្តោះ​អាសន្ន​ថ្ងៃ​ទី​៣ ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះឈ្មោះបោះ​ឆ្នោត ​ឆ្នាំ​២០២០​ ដោយបង្ហាញ​ថា​មាន​ប្រជាពលរដ្ឋ ​១០.៨៩៥នា​ក់ ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​។

    សេចក្តីប្រកាសព័​ត៌មា​ន ​បាន​ឲ្យ​ដឹង​ថា ​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​ពិនិត្យ​ប​ញ្ជីឈ្មោះ និ​ង​កា​រ​ចុះ​ឈ្មោះបោះឆ្នោត ​ឆ្នាំ២​០២០ ​សម្រាប់​ថ្ងៃ​ទី​0៣​ ខែ​តុលា​ ឆ្នាំ​២០២០​ នៅ​ទូទាំង​ប្រទេស ​មាន​ដូច​ខាង​ក្រោម​៖

    -​ ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០.៨៩៥នាក់

    – អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៩.៤១០នាក់

    – អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៧.៨៣៩នាក់

    – អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៩.៥៥២នាក់។

    សូម​បញ្ជាក់​ថា ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះ​ឈ្មោះបោះឆ្នោ​ត​ឆ្នាំ​២០២០​ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​0១ ដល់​ថ្ងៃ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០២០ ​គិត​ទាំង​ថ្ងៃ​សៅរ៍ ​និង​ថ្ងៃ​អាទិត្យ​ ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង