ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា ការចោទសួររបស់អ្នកព័ត៌មានវិទ្យុអាស៊ីសេរី រឿងលោក គ្រុយ លឹមហេង គឺជារឿងល្ងង់ខ្លៅ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានបកស្រាយថា ការដែលវិទ្យុអាស៊ីសេរី (RFA) យកទស្សនៈអ្នកវិភាគមកចោទប្រកាន់ថា លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ជាប់ទោសដោយសារការបែងចែកប្រយោជន៍មិនស្នើគ្នា ជាមួយមន្ត្រីក្រសួងការបរទេស គឺជារឿងល្ងង់ខ្លៅសុទ្ធសាធ។
ការបំភ្លឺរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក ហេង រស្មី អ្នកព័ត៌មានរបស់វិទ្យុអាស៊ីសេរី សួរសំណួរមិនសមហេតុផលមួយចំនួន ពាក់ព័ន្ធនឹងករណីរបស់ឈ្មោះ គ្រុយ លឹមហេង។ អ្នកធ្វើការឲ្យវិទ្យុបម្រើបរទេសរូបនេះ បានដាក់សំណួរទៅកាន់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដោយលើកយកទស្សនៈរបស់អ្នកវិភាគថា ឈ្មោះ គ្រុយ លឹមហេង ជាប់ទោសដោយសារតែការបែងចែកប្រយោជន៍មិនស្មើគ្នា រឿងបញ្ហាពុករលួយជាមួយមន្ត្រីជាន់ខ្ពស់ នៅក្រសួងការបរទេស ដែលដោយសារតែកុងស៊ុលកម្ពុជា ប្រចាំខេត្តយូណាន ជាស្ថាប័នមួយរកចំណូលចូលក្រសួងការបរទេស។ អ្នកវិភាគគ្មានប្រភពនោះ និយាយថា ចំណូលទាំងនោះ បានមកពីការលាងលុយកខ្វក់ រត់ពន្ធថ្នាំញៀន ចេញលិខិតឆ្លងដែនការបរទេសខ្មែរដល់ពលរដ្ឋចិន និងការរត់ពន្ធមនុស្សជាដើម។
សូមអានការបំភ្លឺរបស់ប្រមុខការទូតកម្ពុជាខាងក្រោម៖