គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល៖ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ទៀតមកពីអាមេរិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រសួងសុខាភិបាល៖ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ទៀតមកពីអាមេរិក ក្រសួងសុខាភិបាល៖ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ទៀតមកពីអាមេរិក

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​១៨ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​ មាន​ករណី​វិជ្ជមាន​វីរុសកូវីដ​១៩​ ថ្មី ០១នាក់(ករណីនាំចូល)​ និង​មិនមាន​ករណី​ជាសះស្បើយទេ ។

    ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន​ ០១នាក់​ គឺ​កើតមានលើ​ស្រ្តីជនជាតិខ្មែរ អាយុ​ ៤៩ឆ្នាំ មានសយដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្ត​ជើង​ហោះហើរ​នៅប្រទេស​កូរ៉េខាងត្បូង មក​ដល់កម្ពុជា​នៅថ្ងៃទី​១៦ ខែវិច្ឆិកា​ ឆ្នាំ​២០២០​។ បច្ចុប្បន្ន​​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមណ្ឌលសុខភាពចង្រែ រាជធានីភ្នំពេញ។

    សូមបញ្ជាក់ជូន​ថា​ គិត​ត្រឹម​ម៉ោង​ ៧​ព្រឹកថ្ងៃទី​១៨ ខែវិច្ឆិកា​ ឆ្នាំ​២០២០ កម្ពុជាមាន​អ្នកផ្ទុក​​ជំងឺកូវីដ​១៩ សរុប​ចំនួន​ ៣០៤នាក់ អ្នក​ជាសះស្បើយ​ចំនួន​ ២៩១នាក់​ អ្នកកំពុង​សម្រាកព្យាបាល​ចំនួន​ ១៣នាក់ និង​មិន​មាន​ករណីស្លាប់​ទេ​៕

     

    អត្ថបទទាក់ទង