ប្រុងប្រយ័ត្ន!! អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ៦៤នាក់ទៀតហើយ មានវិជ្ជមានវីរុសកូវីដ១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៤នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានអ្នកជាសះស្បើយ ១១នាក់។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ១១២៤នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៥៤៩នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥៧៤នាក់ និងមិនមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង