គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សូមប្រុងប្រយ័ត្ន​!! ក្រសួងធនធានទឹក ព្រមាន​ពីឥទ្ធិពល​ព្យុះ​ទី១៧ ដែលនឹងមកដល់​កម្ពុជា​នៅថ្ងៃទី​១៨-១៩តុលា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០​ |
    សូមប្រុងប្រយ័ត្ន​!! ក្រសួងធនធានទឹក ព្រមាន​ពីឥទ្ធិពល​ព្យុះ​ទី១៧ ដែលនឹងមកដល់​កម្ពុជា​នៅថ្ងៃទី​១៨-១៩តុលា សូមប្រុងប្រយ័ត្ន​!! ក្រសួងធនធានទឹក ព្រមាន​ពីឥទ្ធិពល​ព្យុះ​ទី១៧ ដែលនឹងមកដល់​កម្ពុជា​នៅថ្ងៃទី​១៨-១៩តុលា

    ភ្នំពេញ៖ យោងតាម​សេចក្ដីជូន​ដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យដឹង​ថា តាមការសង្កេត​តាម​ដាន​ ស្ថានភាព​អាកាសធាតុ​ ឃើញថា​ ប្រព័ន្ធ​សម្ពាធ​ទាប​​នឹង​បន្ត​លាត​សន្ធឹង​លើ​កម្ពុជា​។  នៅលើ​សមុទ្រ​ចិន​ខាងត្បូង​បាន​កើត​ព្យុះ​ទី​១៦​ (Tropical Storm) ឈ្មោះ ណាងកា(Nangka) ។​​ តាម​ការ​ព្យាករ​ព្យុះ​នេះ​នឹង​ចូល​ឈូង​សមុទ្រ​តុងកឹង​ ឆ្លង​កាត់​កោះ​ហៃណាំ​មុន​នឹងចូល​ដល់ភាគខាងជើង​វៀតណាម​នៅថ្ងៃទី​១៥តុលារ។​ បន្ទាប់​ពី​នោះ ក្នុងរង្វង់​ថ្ងៃទី ១៦-១៧​ ព្យុះ​ថ្មី​មួយទៀត​នឹង​កើត​ឡើង​ដែល​រាប់​ថាជាព្យុះទី១៧​ ឈ្មោះ សូដែល​(Saudel) ដែលមាន​កម្លាំងខ្លាំង​។

    ក្រសួងធនធានទឹក​ បន្ត​ថា​ ព្យុះនេះ​នឹង​ចូល​ប្រទេស​វៀតណាម​ត្រង់​ចំណុច​គីញើន (Qui Nhon) រួច​បន្ថយ​ឥទ្ធិពល​ជាបន្តបន្ទាប់​ ដោយ​បន្ត​ឆ្លង​កាត់​ចូល​កម្ពុជា​យើង​តាម​ខេត្ត​រតនគិរី​នាថ្ងៃទី​១៨-១៩ ក្នុង​កម្លាំង​វិសម្ពាធ​ និង​សម្ពាធទាប។

    ស្ថានភាព​បែបនេះ​ធ្វើហើយ​៖

    ១. បណ្ដាខេត្ត​នៅ​តំបន់​វាល​ទំនាបកណ្ដាល មាន​​សីតុណ្ហភាព​អប្បបរមា​ពី ២៣-២៥0C, សីតុណ្ហភាព​អតិបរមាពី​២៧-២៩0C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ ក្នុង​កម្រិត​បរិមាណ​ពីតិច​ទៅ​បង្គួរ ។ នៅថ្ងៃទី​១៨-១៩​ តុលា​ បណ្ដាខេត្ត​នៅ​វាលទំនាប​មួយចំនួន​ ពិសេស​នៅ​ភាគ​ពាយ័ព្យ និង​ភាគខាង​ជើង​នឹង​អាច​មាន​ភ្លៀង​ពីបង្គួរទៅច្រើន។

    ២. បណ្ដាខេត្តជាប់​ជួរភ្នំដង​រែក​ និ​ង​ខ្ពង់​រាប​ឦសាន មាន​​សីតុណ្ហភាព​អប្បបរមា​ពី ២១-២៣0C, សីតុណ្ហភាព​អតិបរមាពី​២៦-២៨0C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ ក្នុង​កម្រិត​បរិមាណ​ពីមធ្យម​​ទៅ​បង្គួរ ។

    ៣. តំបន់មាត់សមុទ្រ មាន​​សីតុណ្ហភាព​អប្បបរមា​ពី ២២-២៤0C, សីតុណ្ហភាព​អតិបរមាពី​២៦-២៨0C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ ក្នុង​កម្រិត​បរិមាណ​ពីមធ្យម​ទៅ​បង្គួរ ។ នៅលើផ្ទៃ​សមុទ្រ​នឹងអាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ លាយឡំ​ខ្យល់​ បក់បោក​ និង​រលក​សមុទ្រ​ខ្ពស់ៗ​។

    ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ ទីទំនាប​ក្បែរ​ផ្លូវ​ទឹក​ ជាប់​តំបន់​ភ្នំ និង​ជួរភ្នំ​ ដែល​អាចរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចាប់ពីថ្ងៃទី​១៨ដល់២០​ ខែតុលា​។ អ្នកនេសាទ​ និង​អ្នក​ដំណើរ​សមុទ្រ​ សូមប្រុងប្រយ័ត្ន​ចំពោះភ្លៀង​ធ្លាក់​ច្រើន​​លាយឡំ ខ្យល់​បក់​ខ្លាំង​ និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពីថ្ងៃទី​១៦​-២០ខែតុលា៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង