ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាស ពិសេសនៅខេត្តជាប់មាត់សមុទ្រ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃ៣ ខែសីហា ឆ្នាំ២០២១។
ក្រសួងបានបញ្ជាក់ថា កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមានល្បឿនមធ្យម។ ដោយឡែកព្យុះទី៦ ឈ្មោះ IN-FA បានឡើងចូលដល់ភាគខាងកើតប្រទេសចិន។ ព្យុះនឹងថមថយឥទ្ធិពល ជាវិសម្ពាធទាបនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង