គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ផ្ដល់ថវិកា​ចំនួន​១០០លានរៀល​ដល់​សាខាកាកបាទ​ក្រហម​ខេត្ត​ប៉ៃលិន ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ផ្ដល់ថវិកា​ចំនួន​១០០លានរៀល​ដល់​សាខាកាកបាទ​ក្រហម​ខេត្ត​ប៉ៃលិន ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ផ្ដល់ថវិកា​ចំនួន​១០០លានរៀល​ដល់​សាខាកាកបាទ​ក្រហម​ខេត្ត​ប៉ៃលិន ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី  ១៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាបន្ទាន់ ចំនួន  ១០០លានរៀល  ដល់សាខាកាកបាទក្រហមកម្ពុជា  ខេត្តប៉ៃលិន ដើម្បីចាត់ចែងទិញស្បៀងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័ស  នៅក្នុងខេត្តប៉ៃលិន។

    សូមជម្រាបថា កាកបាទក្រហមកម្ពុជា  រួមជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងគ្រប់ប្រភេទ បាននិងកំពុងចេញ ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់រហ័សនេះ៕

    អត្ថបទទាក់ទង