គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន អញ្ជើញ​ដាក់​បិណ្ឌ​ទី​៤ ​នៅ​វត្ត​លង្កា​ព្រះ​កុសុមារាម​ រាជធានីភ្នំពេញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន អញ្ជើញ​ដាក់​បិណ្ឌ​ទី​៤ ​នៅ​វត្ត​លង្កា​ព្រះ​កុសុមារាម​ រាជធានីភ្នំពេញ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន អញ្ជើញ​ដាក់​បិណ្ឌ​ទី​៤ ​នៅ​វត្ត​លង្កា​ព្រះ​កុសុមារាម​ រាជធានីភ្នំពេញ
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តលង្ការ ព្រះសុមារាម ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីកាន់បិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិទាំងអស់ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារចង្ហាន់យកទៅប្រគេនព្រះសង្ឃគង់នៅវត្តអារាម។

    ក្នុងពិធីដែលបានធ្វើតាមប្រពៃណីនៃព្រះពុទ្ធសាសនា សម្តេចកិត្តព្រឹទ្ធបណ្ឌិតបានវេប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បី ឧទ្ទិស នូវផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា របស់សម្តេច គឺអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី,មហាឧបាសក លីន គ្រី,មហាឧបាសិកា ឌី ប៉ុក,អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ត្រូវជាមាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន,វិញាណក្ខន្ធបុត្រច្បងរបស់សម្តេច ដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ និងវិញ្ញាណក្ខន្ធញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះ បានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ សូមឱ្យមានសុខភាពមាំមួន និងអាយុយឺនយូរ ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ៕

     

     

     

    អត្ថបទទាក់ទង