គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​សំណេះសំណាល​ និង​នាំយកពូជស្រូវ​ចែកជូន​ពលរដ្ឋ​ជិត​ ២ម៉ឺន​គ្រួសារ​ រងផលប៉ះពាល់​ដោយទឹកជំនន់ នៅ​ខេត្ត​ពោធិ៍សាត់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​សំណេះសំណាល​ និង​នាំយកពូជស្រូវ​ចែកជូន​ពលរដ្ឋ​ជិត​ ២ម៉ឺន​គ្រួសារ​ រងផលប៉ះពាល់​ដោយទឹកជំនន់ នៅ​ខេត្ត​ពោធិ៍សាត់​ ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​សំណេះសំណាល​ និង​នាំយកពូជស្រូវ​ចែកជូន​ពលរដ្ឋ​ជិត​ ២ម៉ឺន​គ្រួសារ​ រងផលប៉ះពាល់​ដោយទឹកជំនន់ នៅ​ខេត្ត​ពោធិ៍សាត់​

    ពោធិ៍សាត់​៖ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាល និងនាំយកពូជស្រូវ ចែកជូនប្រជាពលរដ្ឋជិត ២ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅខេត្តពោធិ៍សាត់ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញ ក្រោយពេលទឹកស្រក។

    ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹង​ធ្វើការ​ចែកពូជស្រូវទាំងអស់​នៅពីរទីតាំង ដែលទីតាំងទី១ ស្ថិតនៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ចំនួន ១៣,០៤៧គ្រួសារ និង​ទីតាំងទី២ ស្និតនៅបរិវេណវិទ្យាល័យអូរតាប៉ោងចំនួន ៤,២៥៩គ្រួសារ។

    អំណោយ​ដែលបាន​យកមកចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះនៅពេល​នេះ ​ក្នុងមួយគ្រួសារទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន០១កេស, ត្រីខ ចំនួន០១យួរ, ទឹកត្រី ចំនួន០១យួរ, ទឹកស៉ីអ៉ីវ ចំនួន០១យួរ, ទឹកសុទ្ធ ចំនួន០១កេស, ឃីត ចំនួន០១កញ្ចប់, ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន៥០,០០០រៀល។

    គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានទទួលរងគ្រោះនូវជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៦ក្រុង-ស្រុក ក្នុងនោះមានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្មើនឹង៣៤ឃុំ-សង្កាត់៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង