គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ពលករខ្មែរមកពីថៃចំនួន​ ០៦នាក់ទៀត​ រកឃើញថា​មានវិជ្ជមានវីរុសកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១​ |
    ពលករខ្មែរមកពីថៃចំនួន​ ០៦នាក់ទៀត​ រកឃើញថា​មានវិជ្ជមានវីរុសកូវីដ១៩ ពលករខ្មែរមកពីថៃចំនួន​ ០៦នាក់ទៀត​ រកឃើញថា​មានវិជ្ជមានវីរុសកូវីដ១៩

    ភ្នំពេញ​៖ នៅថ្ងៃទី១៣ ខែមករា​ ឆ្នាំ​២០២១​​ ក្រសួងសុខាភិបាល​ បាន​ប្រកាសថា​រកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩​ ថ្មីចំនួន​ ០៦​នាក់បន្ថែមទៀត​ ជាពលករខ្មែរ​មកពីប្រទេសថៃ ខណៈ​មិនមាន​ករណីជាសះស្បើយទេ​ សម្រាប់ថ្ងៃទី១២មករា។

    គិតត្រឹមម៉ោង​៧ព្រឹកថ្ងៃទី១៣ ខែមករា​ ឆ្នាំ​២០២១​ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ៣៩៨ នាក់​ ក្នុង​នោះ​អ្នក​ដែលត្រូវ​បាន​ព្យាបាលឲ្យជាសះស្បើយមានចំនួន ៣៧៦នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២២​នាក់​ និង​មិនមាន​ករណីស្លាប់ទេ​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង