ពលករខ្មែរមកពីថៃ ០២នាក់ទៀត រកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ០២នាក់ ជាពលករខ្មៃរធ្ធើដំណើរមកពីប្រទេសថៃ និងមិនមានអ្នកជាសះស្បើយទេ។
គិតត្រឹមម៉ោង ៧និង០០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៧៨នាក់ ក្នុងនោះអ្នកត្រូវបានព្យាបាលជាសះស្បើយចំនួន ៤៥៧នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២១នាក់ និងមិនមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង