ក្រសួងសុខាភិបាល ប្រកាសពីករណីស្លាប់ដោយសារជំងឺកូវីដ១៩ លើកដំបូង លើបុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ ម្នាក់
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាលពីករណីបុរសជនជាតិខ្មែរ ម្នាក់អាយុ ៥០ឆ្នាំបានស្លាប់នៅវេលាម៉ោង ១០ និង៤០នាទី ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលនេះជាករណីស្លាប់លើកទី១នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃនេះ។
សេចក្ដីប្រកាសឲ្យដឹងទៀតថា សពរបស់បុរសម្នាក់នេះ ត្រូវបានរកឃើញថាមានឆ្លងវីរុសកូវីដ១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង