ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ០៤នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសរកឃើញវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ០១នាក់ជាអ្នកដំណើរមកពីប្រទេសគុយវ៉ែត ខណៈមានអ្នកជាសះស្បើយចំនួន ០៤នាក់ ជាពលករខ្មែរមកពីប្រទេសថៃ។
គិតត្រឹមម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៦៧នាក់ (ស្រី ១៦២នាក់, ប្រុស ៣០៥នាក់) ក្នុងនោះអ្នកត្រូវបានព្យាបាលឲ្យជាសះស្បើយ ចំនួន ៤៥១នាក់(ស្រី ១៥២នាក់, ប្រុស ២៩៩នាក់) អ្នកកំពុងសម្រាកព្យាបាលចំនួន ១៦នាក់ (ស្រី ១០នាក់, ប្រុស ០៦នាក់) និងមិនមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង