ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៨៦នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៣៤នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៦នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានអ្នកជាសះស្បើយចំនួន ៣៤នាក់ សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ២២៣៣នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ១១៦៦នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ១០៥៤នាក់ និងមានករណីស្លាប់ ១០នាក់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង