ក្រសួងសុខាភិបាល៖ មានករណីសង្ស័យថាមានវិជ្ជមានវីរុសកូវីដ១៩ ១នាក់ ខណៈសំណាករបស់គាត់ត្រូវបានបញ្ជូនមកដល់វិទ្យាប៉ាស្ទ័រនៅភ្នំពេញហើយ
ភ្នំពេញ៖ តាមរយៈសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មិនមានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី ទេ ប៉ុន្តែមានករណីដែលត្រូវតាមដាន និងរងចាំការបញ្ជាក់បន្ថែមពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នូវភាពអាចវិជ្ជមានវីរុសកូវីដ១៩ ចំនួន១នាក់ ដែលវត្ថុសំណាករបស់គាតប់បានបញ្ជូនពីមន្ទីរពិសោធន៍ នៃខេត្តសៀមរាប មកវិទ្យាស្ថានប៉ាស្ទ័រនៅភ្នំពេញកាលពីយប់ថ្ងៃទី៣តុលា។ ចំពោះលទ្ធផលក្រសួងនឹងជម្រាបជូនសាធារណជននៅពេលទទួលផលច្បាស់លាស់ពីវិទ្យាស្ថានប៉ាស្ទ័រ។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមាន៖
- អ្នកមានវីរុសកូវីដ១៩ សរុបមានចំនួន ២៧៨នាក់(ស្ត្រី ៥៥នាក់ និងបុរស ២២៣នាក់)
- អ្នកព្យាបាលជាសះស្បើយ សរុបមានចំនួន ២៧៥នាក់ (ស្ត្រី៥៤ និងបុរស២២១នាក់)
- អ្នកកំពុងសម្រាកព្យាបាល៖ នៅមន្ទីរពេទ្យចាក់អង្រែ ចំនួន ១នាក់ , មន្ទីរពេទ្យខេត្តសៀមរាប ចំនួន ១នាក់ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនួន១នាក់។
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង