មនុស្ស ១១៣នាក់បន្ថែមទៀតរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ខណៈមានអ្នកជំងឺ ៩០នាក់ បានជាសះស្បើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១១៣នាក់ សុទ្ធជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានអ្នកជាសះស្បើយចំនួន ៩០នាក់ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣០២៨នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ១៩១៤នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ១០៨៥នាក់ និងមានករណីស្លាប់ ២៤នាក់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង