ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ |
1,024
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៤២៦នាក់ ជាសះស្បើយចំនួន ៧៦០នាក់ និងករណីស្លាប់១១នាក់ ។ គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៣៦.៦៦៦នាក់ ក្នុងនោះជាសះស្បើយចំនួន២៩.៨០៧នាក់ និងករណីស្លាប់៣០០នាក់។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ |
676
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការរិះគន់របស់ជនអគតិមួយចំនួន ជាពិសេសពួកឧទ្ទាមក្រៅច្បាប់ថា គ្មានប្រយោជន៍ និងគ្មានហេតុផល អ្វីនោះឡើយ ខណៈការរិះគន់របស់ពួកទាំងនោះ វាជាចេតនាចង់បំផ្លិចបំផ្លាញសុខសន្តិភាព ដែលប្រទេសកម្ពុជា កំពុងមានសព្វថ្ងៃនេះ។ ការលើកឡើងរបស់ប្រមុខការពារជាតិកម្ពុជារូបនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការរិះគន់អំពីការ ដាក់តាំងនូវកែវផ្ទុកដំណក់ប្រេងរបស់កម្ពុជា ជាលើកដំបូងយកមកដាក់តាំងបង្ហាញនៅសារមន្ទីរ នៃវិមាន ឈ្នះ ឈ្នះ នៃរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា វាជារឿងធម្មតានោះទេ ចំពោះការរិះគន់របស់ ជនមួយក្តាប់តូចតែងតែលើកមកនិយាយ និងធ្វើការរិះគន់គ្រប់បែបយ៉ាងមកលើរាជរដ្ឋាភិបាលរបស់យើង ហើយការរិះគន់របស់ពួកគេទាំងនោះ វាគ្មានប្រយោជន៍អ្វី និងគ្មានបានផលអ្វីឲ្យប្រទេសជាតិកម្ពុជាយើង មានការរីកចំរើននោះទេ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកកែវផ្ទុកតំណក់ប្រេងដំបូងរបស់ខ្លួន យកមកដាក់ តាំងបង្ហាញនូវសារមន្ទីរនៃវិមានឈ្នះ ឈ្នះ ដែលតំណក់ប្រេងដំបូងនេះ ត្រូវបានរហ័សនាមថា«បឋមតេលពិន្ទុ)។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការដាក់តាំងនូវតំណក់ប្រេងដំបូងនៅក្នុងសារមន្ទីរ នៃ វិមានឈ្នះ ឈ្នះ នេះគឺដើម្បីទុកបង្ហាញដល់កូនខ្មែរជំនាន់ក្រោយៗ […]
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ |
733
នៅព្រលប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ សាកល្បង នៅថ្ងៃទី២០ មិថុនា ២០២១ខាងមុខនេះ តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ |
1,029
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសារលិខិត ស្តីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ «កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកជំងឺឆ្លងកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ |
834
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងសារសំឡេងពិសេសមួយ ដោយបានបញ្ជាឲ្យលុបចោលនូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដោយសារតែវាមិនចាំបាច់ ខណៈកម្ពុជាកំពុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ |
701
តបតាមការអញ្ជើញរបស់ ឯកឧត្ដម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៦-៨ ខែមិថុនា ឆ្នាំ២០២១។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ |
968
ព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន៥០ម៉ឺនដូស និងស៉ីណូហ្វាម (Sinopharm Vaccine) ចំនួន៥០ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបថ្ងៃនេះចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ |
951
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៩៤៥នាក់បានជាសះស្បើយ ខណៈមានអ្នកឆ្លងថ្មីចំនួន ៥៨៩នាក់ និងមានអ្នកស្លាប់០៣នាក់ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ |
1,009
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្រេចតែងតាំងឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩(COVID-19)។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ |
1,124
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសថា ក្រសួងរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៥៣៨នាក់ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ចំនួន ៥០៩នាក់ និងអ្នកដំណើរពីបរទេស ២៩នាក់។